កិច្ចប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មការទ្រទ្រង់សាលារៀន ឆ្នាំសិក្សា ២០២៣-២០២៤

 


កិច្ចប្រជុំ

នៅរសៀលថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែ បុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅសាលាប្រជុំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកមោងឫស្សី វិទ្យាល័យ មោងឫស្សី បានរៀបចំកិច្ចប្រជុំបោះឆ្នោតជ្រើសរើសគណៈកម្មការទ្រទ្រង់សាលាវិទ្យាល័យ ឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព លោក ទេព ហន អភិបាល នៃគណៈអភិបាលស្រុកមោងឫស្សី ព្រមទាំងលោកប្រការិយាល័យអប់រំ យុវជន និងកីឡាស្រុក សមាជិកគណៈកម្មការទ្រទ្រង់សាលា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូវិទ្យាល័យ មោងឫស្សី ។

កិច្ចប្រជុំនេះបានប្រព្រឹតទៅអស់ជាង ៣ ម៉ោងកន្លះ ដោយបានសម្រេចបោះឆ្នោតជ្រើសរើសបានប្រធានគណៈកម្មការ ១រូប អនុប្រធាន១រូប បេឡា ១រូប និងលេខា១រូប   ហើយនិងសមាជិកមានចំនួន ៧រូបបន្ថែមទៀត ។

ក្រោយបញ្ចប់កម្មវិធីបោះឆ្នោត អង្គប្រជុំទាំងមូល បានទទួលពាក្យផ្តាំផ្ញើ និងការលើកសរសើរពីសំណាក់លោកអភិបាលស្រុក រួមទាំងលោកប្រធាន ការិយាល័យអប់រំ ព្រមទាំងការប្តេជ្ញាចិត្តរបស់ដំណាងគណៈកម្មការទ្រទ្រង់សាលា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង ៕

 

 

 

 

 

 

 




Post a Comment

0 Comments