ប្រវត្តិ វិទ្យាល័យ មោងឫស្សី


ប្រវត្តិវិទ្យាល័យ មោងឫស្សី

     វិទ្យាល័យមោងប្ញស្សីស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥  ក្នុងទីប្រជុំជនទល់មុខសាលាស្រុក  មោងប្ញស្សី ដែលប្រើប្រាស់លេខកូត ០២០៦០២០៥៩០១    និងមានអាស័យដ្ឋានក្នុងភូមិ ពោធិ៍  ២  ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ប្រទេសកម្ពុជា ។

            វិទ្យាល័យមោងប្ញស្សី    ជានាមស័ព្ទដែលឮឡើងក្នុងស្រុកនេះ តាំងពីឆ្នាំ១៩៨៩  រហូតមក និងបាន បោះជំហានជាបន្តបន្ទាប់ពីបាតដៃទទេស្អាតហើយធ្វើការអភិវឌ្ឍន៏ជាបន្តបន្ទាប់។

យោងតាមប្លង់ដីសាលាមធ្យមសិក្សាកំរិត២មោងប្ញស្សីឈ្មោះវិទ្យាល័យមោងប្ញស្សី ធ្លាប់ប្រើ ដែល មានមាត្រដ្ឋាន១ លើ ២០០គូសនិងស្រង់ដោយលោក  ណុប   សុធី ដែលជាមន្រ្តីភូមិបាល មានហត្ថលេខា បានឃើញនិង ឯកភាពដោយលោក ឆុង ឈឿត អនុប្រធានការិយាល័យកសិកម្ម ស្រុកមោងប្ញស្សី ចុះ ថ្ងៃទី ១៦ សីហា  ឆ្នាំ១៩៨៩ និង លោក ឡូ សុផល ប្រធានគណៈកម្មាធិការប្រជាជន ស្រុកមោងប្ញស្សី ចុះ ថ្ងៃទី ១៧ខែសីហាឆ្នាំ ១៩៨៩បានបញ្ជាក់ច្បាស់អំពីផ្ទៃដីដែលជាអចលនទ្រព្យរបស់វិទ្យាល័យមោងប្ញស្សី ។    ដីទីតាំងសំរាប់សាងសង់សាលារៀនមានទំហំ ២៧៣០០ ម៉ែត្រការ៉េគឺបណ្តោយប្រវែង២១០ ម៉ែត្រ និង ទទឹងប្រវែង ១៣០ ម៉ែត្រ។ ខាងកើតទាល់នឹងផ្លូវលំ  ខាងលិចទល់នឹងផ្លូវជាតិលេខ៥ ខាងជើងទល់នឹងផ្លូវលំ ខាងត្បូងទល់នឹងផ្លូវលំ ។ក្រៅពីដីទីតាំងសាលារៀនគឺមានដីគ្រោងទុកដែលបន្តនៅប៉ែកខាងកើត រំលងផ្លូវ លំមួយ  មានទំហំបណ្តោយប្រវែង ៩៥ ម៉ែត្រ  ទទឹងប្រវែង១៣០ម៉ែត្រ ប៉ុន្តែដីនេះត្រូវបានគេចែកជូនដល់ ប្រជាពលរដ្ឋអស់ហើយ ។ នៅឆ្នាំ ១៩៩៥ លោក  លឹម សុផល បានចូលកាន់មុខដំណែងជា នាយក វិទ្យាល័យមោងប្ញស្សី។ គាត់បានសាកសួរលោក ណុប សុធី ដែលទើបឡើងកាន់តំណែងជាប្រធាន ការិយាល័យភូមិបាលស្រុកមោងប្ញស្សីយ៉ាងនេះថា ហេតុដូចម្តេចក្នុងប្លង់មានដីគ្រោងទុកឯការប្រើប្រាស់ គ្មានទៅវិញ? លោក ណុប សុធី បានឆ្លើយតបថា ប្លង់គេត្រូវគូសដោយតំបន់ជិតខាងជាធម្មតា។  វិទ្យាល័យមោងប្ញស្សី ជាទារកដែលប្រសូត្រ មកមិនទាន់គ្រប់ពេលវេលានៃការតាំងគ៌ភ។ ដោយគ្មានភាព រឹងមាំដែលត្រូវតែនឹងបង្កើតឡើង។ ហេតុនេះវិទ្យាល័យមោងប្ញស្សី ត្រូវបានចាប់ផ្តើមដំណើរការជាដំបូង ពីឆ្នាំ១៩៨៩–១៩៩០តាមរយៈការខ្ចីបន្ទប់រៀនទីចាត់ការនិងបរិក្ខាប្រើប្រាស់មួយចំនួនធំរបស់អនុវិទ្យាល័យ មោងប្ញស្សីអស់វេលា  ៥ ឆ្នាំដែលប្រៀបប្រដូចទៅនឹងទារកកើតមិនគ្រប់ខែត្រូវចិញ្ចឹមថែទាំជាពិសេសក្នុង កែវរក្សាជីវិតនៃមន្ទីរពេទ្យយ៉ាងដូច្នោះឯង។ សូមថ្លែងអំណរគុណដល់លោក សំ សុផល  ដែលជានាយក អនុវិទ្យាល័យមោងប្ញស្សី ដែលបានអនុញ្ញាតផ្តល់ទីកន្លែងឱ្យវិទ្យាល័យមោងប្ញស្សីប្រើប្រាស់ក្នុងគ្រាលំបាក  ។ ឯទីតាំងបច្ចុប្បន្នគឺចាប់ដំណើរការពីថ្ងៃទី   ១០ ខែ ឧសភា   ឆ្នាំ១៩៩៣ ដែលកាលនោះមានតែអាគារ ១ ខ្នងគត់មាន ៧បន្ទប់។ គិតមកទល់ឆ្នាំ ២០០៩ វិទ្យាល័យមោងប្ញស្សី មានអាគារសរុបចំនួន ៧ ខ្នង ស្មើ៤១ បន្ទប់។

វិទ្យាល័យមោងប្ញស្សីមានអាគារសរុបទាំងអស់ចំនួន ៧ អាគារ ដូចខាងក្រោម៖

-អាគារ A ជាអំណោយរបស់ឯកឧត្តម ស ខេង ចាប់ផ្តើមឡើងសាងសង់នៅថ្ងៃ ៣០ ខែ មិថុនា ឆ្នាំ ២០០៦ និងរួចរាល់ជាស្ថាពរនៅក្នុងខែ តុលា ឆ្នាំ ២០០៦ មានចំនួន​ ៦ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួនតាមស្តង់ដារគរុកោសល្យ។

-អាគារ B មានប្រវត្តិជាប់ជាមួយអាគារ A ដែលជាអំណោយរបស់ឯកឧត្តម ស ខេង ចាប់ផ្តើម ឡើងសាងសង់នៅថ្ងៃ ៣០ ខែ មិថុនា ឆ្នាំ ២០០៦ និងរួចរាល់ជាស្ថាពរនៅក្នុងខែ តុលា ឆ្នាំ ២០០៦ មានចំនួន​ ៦ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួនតាមស្តង់ដារគរុកោសល្យ។

-អាគារ C មានប្រវត្តិជាប់ជាមួយអាគារ A និង B ដែលជាអំណោយរបស់ឯកឧត្តម ស ខេង ចាប់ផ្តើម ឡើងសាងសង់នៅថ្ងៃ ៣០ ខែ មិថុនា ឆ្នាំ ២០០៦ និងរួចរាល់ជាស្ថាពរនៅក្នុងខែ តុលា ឆ្នាំ ២០០៦ មានចំនួន​ ៦ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួនតាមស្តង់ដារគរុកោសល្យ។

-អាគារD ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អាគារនេះត្រូវបាន សាងសង់ឡើងក្នុងឆ្នាំ ២០០១ មានចំនួន​ ៦ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួន តាមស្តង់ដារគរុកោសល្យ។

-អាគារE៖ ជាអាគារទីចាត់ការជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សាងសង់ ឡើងក្នុងថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០៨មានចំនួន៣បន្ទប់បំពាក់ទៅដោយសម្ភារការិយាល័យ និងគ្រឿងសង្ហារឹមផ្សេងៗ  ។

-អាគារ F ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អាគារនេះត្រូវបាន សាងសង់ឡើងក្នុងឆ្នាំ ២០០៨ មានពីរជាន់ស្មើនឹងចំនួន​ ១១ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួន តាមស្តង់ដារគរុកោសល្យ។

-អាគារ G ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  អាគារនេះ ជាអាគារកាត់ដេរត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០០៨ មានចំនួន​ ៣ បន្ទប់ មានបំពាក់ សម្ភារគេហកិច្ច និងម៉ាស៊ីនដេរ ៥០ គ្រឿង ។

-អាគារ X គឺជាអាគារដំបូងបំផុតនៃវិទ្យាល័យមោងប្ញស្សី សាងសង់ឡើងក្នុងឆ្នាំ ១៩៨៩ មានចំនួន ៧ បន្ទប់ មានបំពាក់ គ្រឿងសង្ហារឹមគ្រប់ចំនួន តាមស្តង់ដារគរុកោសល្យ និងជាការឧបត្ថមរបស់សប្បុរសជន និងជាស្ថាដៃសាមគ្គីភាពទូទាំងស្រុកមោងប្ញស្សី ។ ដោយសារវាមានវ័យចំណាស់ទ្រុឌទ្រោមពេកក៏បានរុះ រើចេញនៅក្នុងខែ មិថុនា ឆ្នាំ ២០០៩។

វិទ្យាល័យមោងឫស្សី​ ស្ថិតនៅក្នុងភូមិ ពោធិ៍២  ឃុំគារ  ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង មានព្រំប្រទល់ ៖

v  ខាងលិចទល់ ផ្លូវជាតិលេខ៥

v  ខាងកើតទល់ ដី

v  ខាងជើងទល់ ផ្លូវលំ

v  ខាងត្បូងទល់ ផ្លូវលំ

​ -ចម្ងាយពី សាលារៀនទៅសាលាឃុំ     គីឡូម៉ែត្រ

 -ចម្ងាយពី សាលារៀនទៅសាលាស្រុក ០.១៥គីឡូម៉ែត្រ

 -ចម្ងាយពី សាលារៀនទៅសាលាខេត្ត  ៤៥គីឡូម៉ែត្រ

 - វិទ្យាល័យមោងឫស្សី   លេខកូដ   02060205901

 -មានអាគារសិក្សា ៦ខ្នង ចំនួន៣៩ បន្ទប់ ចំនួនថ្នាក់ ៥១ ថ្នាក់

 -ចំនួនសិស្សសរុបៈ ២៤៦៥ នាក់ ស្រី ១៤០៣ នាក់

 -ចំនួនបុគ្គលិកសរុបៈ ៧៧ នាក់ ស្រី ២៨ នាក់ ។


 


 

Post a Comment

0 Comments